បច្ចេកវិទ្យា អគ្គិសនីឥតខ្សែ ប្រទេសហ្វាំងឡង់ឈានមុខគេក្នុងការស្រាវជ្រាវបញ្ជូនអគ្គិសនីឥតខ្សែ ដោយប្រើសំឡេង និងពន្លឺ
អ្នកវិទ្យាសាស្ត្រ ទទួលបានជោគជ័យក្នុងការបញ្ជូនអគ្គិសនីតាមអាកាស ដោយប្រើរលកសំឡេងអ៊ុលត្រាសូនិក (ultrasonic) និង កាំរស្មីឡាស៊ែរ ដោយមិនចាំបាច់មានខ្សែភ្លើង។ ជាក់ស្តែង ប្រទេសហ្វាំងឡង់ កំពុងឈានមុខគេក្នុងបដិវត្តន៍ថាមពលឥតខ្សែ ខណៈដែលក្រុមអ្នកស្រាវជ្រាវពីសាកលវិទ្យាល័យ ហែលស៊ីងគី ( University of Helsinki) និង សាកលវិទ្យាល័យអ៊ូលូ (the University of Oulu) បានបង្កើតបច្ចេកវិទ្យាថ្មីៗ ដើម្បីផ្លាស់ទីអគ្គិសនីដោយមិនប្រើខ្សែ។ តាមរយៈការស្រាវជ្រាវនោះ គឺបង្ហាញពីការរីកចម្រើនដ៏គួរឱ្យភ្ញាក់ផ្អើលមួយ គឺការប្រើរលកសំឡេងអ៊ុលត្រាសូនិកកម្លាំងខ្ពស់ ដើម្បីបង្កើត «ផ្លូវអាកាសមើលមិនឃើញ» ដែលអាចនាំភ្លើងឲ្យឆ្លងកាត់តាមទិសដៅដែលបានគ្រប់គ្រងយ៉ាងច្បាស់។ បច្ចេកវិទ្យានេះ ត្រូវបានហៅថា «ខ្សែសំឡេង» (Acoustic Wire)។ បច្ចុប្បន្ន បច្ចេកវិទ្យានេះនៅស្ថិតក្នុងដំណាក់កាលសាកល្បង ប៉ុន្តែអ្នកវិទ្យាសាស្ត្ររំពឹងថា នៅពេលអនាគត វាអាចអនុញ្ញាតឲ្យមានការតភ្ជាប់អគ្គិសនីដោយមិនប៉ះពាល់ Read more

