ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពេញចិត្ត និងអបអរសាទរលទ្ធផលប្រកួតកីឡាឆ្លងកាត់ឧបសគ្គ វគ្គផ្តាច់ព្រ័ត្រ នៅបណ្ឌិត្យសភានគរបាលកម្ពុជា
ក្នុងឱកាសអញ្ជើញជាអធិបតីបិទព្រឹត្តិការណ៍ប្រកួតកីឡាឆ្លងកាត់ឧបសគ្គ ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ និងកាត់ខ្សែបូដាក់ឱ្យប្រើផ្ទាំងរូបភាព កម្ពុជាស្រឡាញ់សន្តិភាព ទស្សនាក្បួនព្យុហយាត្រា និងសកម្មភាពអន្តរាគមន៍របស់និស្សិតនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការពេញចិត្ត កោតសរសើរ និងអបអរសាទរចំពោះលទ្ធផលជោគជ័យ នៃការប្រកួតកីឡាឆ្លងកាត់ឧបសគ្គ វគ្គផ្តាច់ព្រ័ត្រ នៅបណ្ឌិតសភានគរបាលកម្ពុជា។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត នេះជាលើកទីមួយហើយ ដែលបណ្ឌិត្យសភានគរបាលកម្ពុជា បានរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាឆ្លងកាត់ឧបសគ្គនេះឡើង ដើម្បីឆ្លុះបញ្ចាំងអំពីលទ្ធផលនៃការបណ្តុះបណ្តាលកម្លាំងកាយសម្បទា ស្មារតីអត់ធ្មត់ ភាពវៃឆ្លាត និងសាមគ្គីភាពផ្ទៃក្នុងរបស់កងកម្លាំងនគរបាលជាតិ ដែលជាកត្តាគន្លឹះដ៏សំខាន់ក្នុងការបំពេញភារកិច្ចបម្រើជាតិនិងប្រជាជន។ យោងតាមរបាយការណ៍ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ព្រឹត្តិការណ៍ប្រកួតកីឡាឆ្លងកាត់ឧបសគ្គនេះ ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១១ Read more







