ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពេញចិត្ត និងអបអរសាទរលទ្ធផលប្រកួតកីឡាឆ្លងកាត់ឧបសគ្គ វគ្គផ្តាច់ព្រ័ត្រ នៅបណ្ឌិត្យសភានគរបាលកម្ពុជា 

ក្នុងឱកាសអញ្ជើញជាអធិបតីបិទព្រឹត្តិការណ៍ប្រកួតកីឡាឆ្លងកាត់ឧបសគ្គ ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ និងកាត់ខ្សែបូដាក់ឱ្យប្រើផ្ទាំងរូបភាព កម្ពុជាស្រឡាញ់សន្តិភាព ទស្សនាក្បួនព្យុហយាត្រា និងសកម្មភាពអន្តរាគមន៍របស់និស្សិតនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការពេញចិត្ត កោតសរសើរ និងអបអរសាទរចំពោះលទ្ធផលជោគជ័យ នៃការប្រកួតកីឡាឆ្លងកាត់ឧបសគ្គ វគ្គផ្តាច់ព្រ័ត្រ នៅបណ្ឌិតសភានគរបាលកម្ពុជា។  បើតាមឯកឧត្តមអភិសន្តិបណ្ឌិត នេះជាលើកទីមួយហើយ ដែលបណ្ឌិត្យសភានគរបាលកម្ពុជា បានរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាឆ្លងកាត់ឧបសគ្គនេះឡើង ដើម្បីឆ្លុះបញ្ចាំងអំពីលទ្ធផលនៃការបណ្តុះបណ្តាលកម្លាំងកាយសម្បទា ស្មារតីអត់ធ្មត់ ភាពវៃឆ្លាត និងសាមគ្គីភាពផ្ទៃក្នុងរបស់កងកម្លាំងនគរបាលជាតិ ដែលជាកត្តាគន្លឹះដ៏សំខាន់ក្នុងការបំពេញភារកិច្ចបម្រើជាតិនិងប្រជាជន។  យោងតាមរបាយការណ៍ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ព្រឹត្តិការណ៍ប្រកួតកីឡាឆ្លងកាត់ឧបសគ្គនេះ ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១១ Read more

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អំពាវនាវអាណាព្យាបាល យកចិត្តទុកដាក់ជាអាទិភាពលើការអប់រំកូនចៅ ចាប់ពីថ្នាក់កុមារតូច!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានព្រៃវែង បានទទូចនិងអំពាវនាវដល់អាណាព្យាបាលគ្រប់រូប ដែលមានកូន ប្អូន ឬក្មួយ គ្រប់អាយុចូលរៀន ត្រូវបញ្ជូនទៅចុះឈ្មោះចូលរៀនកុំបីខាន ដើម្បីកសាងមូលដ្ឋានគ្រឹះចំណេះដឹង និងអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារគ្រប់រូប ជាពិសេសដើម្បីប្រែក្លាយពួកគេ ឱ្យទៅជាធនធានមនុស្សដ៏មានសក្ដានុពល ចូលរួមចំណែកអភិវឌ្ឍសហគមន៍ ក៏ដូចជាសង្គមជាតិ ឱ្យកាន់តែរីកចម្រើនរុងរឿង និងប្រកបដោយសេចក្ដីថ្លៃថ្នូរ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ កែ សួនសុភី ស សុខា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមត្តេយ្យសិក្សា ចំនួន ១ខ្នង មាន៤បន្ទប់ និងពិសាអាហារសាមគ្គីជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលសិស្ស នៅសាលាមត្តេយ្យសិក្សាពោធិ៍អណ្តោត ស្ថិតក្នុងភូមិពោធិ៍អណ្តោត ឃុំជើងភ្នំ Read more