Apr
05
កម្លាំងនគរបាលខេត្តស្វាយរៀង បង្ក្រាបគ្រឿងញៀនជាង១០គីឡូក្រាមឃាត់ខ្លួនជនសង្ស័យ ៣នាក់នៅក្រុងបាវិត
កម្លាំងនគរបាលខេត្តស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងរក្សាទុកគ្រឿងញៀនខុសច្បាប់មួយករណី ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ (ស្រី ១នាក់) ជាជនជាតិវៀតណាម នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំ និងសម្របសម្រួលរបស់អាជ្ញាធរពាក់ព័ន្ធ និងកម្លាំងជំនាញប្រឆាំងគ្រឿងញៀន ដោយសហការជាមួយអធិការដ្ឋាននគរបាលក្រុងបាវិត។ ជាលទ្ធផល សមត្ថកិច្ចបានដកហូតគ្រឿងញៀនសរុបជាង ១០គីឡូក្រាម ក្នុងនោះរួមមាន កេតាមីន ប្រមាណ ៧.៧គីឡូក្រាម, MDMA ប្រមាណ ២.៥គីឡូក្រាម និងមេតំហ្វេតាមីនបរិមាណតិច។ បន្ថែមពីនេះ ក៏មានវត្ថុតាងផ្សេងៗទៀតដូចជា ជញ្ជីងថ្លឹងថ្នាំញៀន ទូរស័ព្ទដៃ ៨គ្រឿង រថយន្ត ១គ្រឿង លិខិតឆ្លងដែន Read more

